ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំតាមប្រព័ន្ធ Video ZOOM ស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍របកគំហើញ ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌរួម ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទះ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ ២០២៣

នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក លោកស្រីប្រធានការិយាល័យ បានចូលរួមប្រជុំតាមប្រព័ន្ធ Video ZOOM ស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍របកគំហើញ ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌរួម ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទះ។ គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លើសេចក្តីព្រាងរបាយការណ៍របកគំហើញនេះ ព្រមទាំងប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ។ សិក្ខាសាលាពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីអនុប្រធាន សមាជិក និងសមាជិកា នៃ ក.ផ.ច., តំណាង នៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃ ក.ស.ហ.វ., មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត, រតនាគាររាជធានី ខេត្ត, ក្រសួង ស្ថាប័ន, និងរដ្ឋបាលរាជធានី ខេត្ត, ទីប្រឹក្សាបច្ចេកទេស នៃ ក.ស.ហ.វ., ក្រុមហ៊ុនទីប្រឹក្សា Fii & Associates, និងតំណាងដៃគូអភិវឌ្ឍន៍។

ព័ត៌មានទាក់ទង